ព័ត៌មានអន្តរជាតិ

លោក Putin សង្កត់ធ្ងន់អំពីការព្យាយាមរបស់អាមេរិក ក្នុងការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិកថ្មី ក្នុងការកសាងទំនាក់ទំនងឡើងវិញរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនឡើងវិញ ប៉ុន្តែបាននិយាយថា ដំណើរការនេះនៅតែមានបញ្ហាប្រឈមនៅឡើយ។

លោកបានបញ្ជាក់បែបនេះថា៖ យើងបានដឹងថារដ្ឋបាលថ្មីដែលដឹកនាំដោយប្រធានាធិបតី Donald Trump កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្ដារឡើងវិញយ៉ាងហោចណាស់ផ្នែកនៃអ្វីដែលអនុវត្តជាក់ស្តែង។ ទោះ​ជា​យ៉ាង​ណា លោក​បាន​កត់​សម្គាល់​ថា៖ដំណើរ​ការ​នេះ​មិន​ងាយ​ស្រួល​ទេ បើ​មិន​និយាយ​ឲ្យ​ស្មុគ​ស្មាញ​នោះ​ទេនិងសិក្សាឲ្យដល់ថា​វាបណ្តាល​មក​ពី​អ្វី។

ការប្រាស្រ័យទាក់ទងគ្នារវាងរុស្ស៊ី និងអាមេរិកបានបែកបាក់យ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ដោយប្រទេសទាំងពីរបានដាក់ការរឹតបន្តឹងផ្សេងៗលើគ្នាទៅវិញទៅមក រួមទាំងការកាត់បន្ថយបុគ្គលិកការទូត ការកំណត់ការចូលប្រើប្រាស់ធនាគារ និងការរឹបអូសទ្រព្យសម្បត្តិការទូត។

យ់ាងណាក្តីមកដល់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនេះពួកគេបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។

លោក Trump បានធ្វើការសន្ទនាតាមទូរស័ព្ទយ៉ាងយូរជាមួយលោក Putin កាលពីថ្ងៃទី១២ ខែកុម្ភៈ ខណៈពេលដែលគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកក្រោយមកបានជួបប្រជុំកម្រិតខ្ពស់នៅប្រទេសអារ៉ាប៊ីសាអូឌីត និង តួគីដើម្បីពិភាក្សាអំពីការបង្កើតការសន្ទនាឡើងវិញផង៕

ប្រែសម្រួល៖ ស៊ុនលី

To Top