តូក្យូ៖ តុលាការជប៉ុន បានច្រានចោលនូវសំណើរដើម្បីលុបចោលការយល់ព្រម ដែលផ្តល់ដោយនិយតកររបស់ប្រទេស ក្នុងការពង្រីកប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបី នៅលើឆ្នេរសមុទ្រជប៉ុនលើសពីដែនកំណត់រយៈពេលសេវាកម្មរហូតដល់ ៤០ ឆ្នាំជាគោលការណ៍។
តុលាការស្រុក Nagoya បានសម្រេចយល់ព្រមលើការបន្តប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រលេខ១ និងលេខ២ នៅរោងចក្រនុយក្លេអ៊ែរ Takahama និងអង្គភាពលេខ៣ នៅរោងចក្រ Mihama ទាំងអស់នៅក្នុងខេត្ត Fukui និងដំណើរការដោយក្រុមហ៊ុន Kansai Electric Power Co. នៅក្នុងសេចក្តីសម្រេចដំបូងរបស់តុលាការក្នុងបណ្តឹងទាមទារឱ្យលុបចោលការយល់ព្រម សម្រាប់ការបន្តប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រ។
នៅក្នុងនោះដែរចៅក្រម Ryo Kenmochi បានឲ្យដឹងថាតុលាការ “មិនទទួលស្គាល់ចំណុចមិនសមហេតុផលណាមួយនៅក្នុងការវាយតម្លៃ ឬការសន្និដ្ឋានរបស់អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរនោះទេ”៕
