ព័ត៌មានអន្តរជាតិ

ចិន រុស្ស៊ី និងអ៊ីរ៉ង់ បញ្ជាក់ឡើងវិញថា ការសន្ទនា ជាជម្រើសដែលអាចសម្រេចបានសម្រាប់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

ប៉េកាំង៖ ប្រទេសចិន រុស្សី និងអ៊ីរ៉ង់ បានបើកកិច្ចប្រជុំមួយក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ក្នុងគោលបំណងថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងត្រួសត្រាយផ្លូវសម្រាប់ការបន្តកិច្ចចរចាឡើងវិញ។

កិច្ចប្រជុំនៅទីក្រុងប៉េកាំងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសចិនលោល Ma Zhaoxu ដោយមានការចូលរួមពីសមភាគីរុស្ស៊ី និងអ៊ីរ៉ង់ Ryabkov Sergey Alexeevich និង Kazem Gharibabadi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ ប្រទេសទាំងបីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបញ្ចប់ទណ្ឌកម្មឯកតោភាគីដែលមិនស្របច្បាប់ទាំងអស់ ហើយបានរំលឹកឡើងវិញថា ការចូលរួម និងការសន្ទនាផ្នែកនយោបាយ និងការទូតដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកនៅតែជាជម្រើសតែមួយគត់ ដែលអាចអនុវត្តបាន និងជាក់ស្តែង។

ប្រទេសចិន និងរុស្ស៊ី បានស្វាគមន៍ការអះអាងរបស់អ៊ីរ៉ង់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ មិនមែនសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ហើយក៏ស្វាគមន៍ផងដែរ ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងកិច្ចព្រមព្រៀងការពារគ្រប់ជ្រុងជ្រោយ គាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ AIA គោរពយ៉ាងពេញលេញនូវសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីក្នុងនាមជារដ្ឋភាគីចំពោះ NPT៕

ប្រែសម្រួល ឈូក បូរ៉ា

To Top