ព័ត៌មានអន្តរជាតិ

អាមេរិក ៖ យ៉ាងហោចណាស់មនុស្ស ៣២ នាក់ បានស្លាប់នៅក្នុងព្យុះដ៏ធំ នៅសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកស្លាប់ថ្មី បានរាយការណ៍នៅក្នុងរដ្ឋ Kansas និង Mississippi

AFP

បរទេស៖ ខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាបានបោកបក់កាត់ផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដោយបំផ្លាញសាលារៀន និងបោកផ្តួលរថយន្តធុនធំ  នៅក្នុងរដ្ឋមួយចំនួន ដែលជាផ្នែក នៃព្យុះបិសាច ដែលបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ៣២ នាក់ ខណៈដែលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថានៅល្ងាចថ្ងៃសៅរ៍ ពេលវេលានៅអាមេរិក ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ បានកើនឡើងបន្ទាប់ពីក្រុមល្បាតផ្លូវហាយវេ Kansas បានរាយការណ៍ថាមនុស្ស ៨ នាក់ បានស្លាប់នៅក្នុងគំនរលើផ្លូវហាយវេ ដែលបណ្តាលមកពីព្យុះធូលី នៅក្នុងខោនធី Sherman កាលពីថ្ងៃសុក្រ ហើយយ៉ាងហោចណាស់មានរថយន្តចំនួន ៥០ គ្រឿង បាន​ស្ថិតក្នុងគំនរទាំងនោះ ។

នៅក្នុងរដ្ឋ Mississippi អភិបាល Tate Reeves បានប្រកាសថា មនុស្ស ៦ នាក់បានស្លាប់នៅក្នុងស្រុកចំនួន ៣ និងមនុស្ស ៣ នាក់ទៀតកំពុងបាត់ខ្លួន។ មានការរងរបួសចំនួន ២៩ នាក់នៅទូទាំងរដ្ឋនេះ ដោយលោកបានបន្ថែមនៅក្នុងការបង្ហោះពេលយប់នៅលើវេទិកាសង្គម X ។

រដ្ឋ Missouri បានកត់ត្រាចំនួនអ្នកស្លាប់ច្រើនជាងរដ្ឋដទៃទៀត ខណៈដែលព្យុះបោកបក់ពេលយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ ។ អ្នក​ស្លាប់​រួម​មាន​បុរស​ម្នាក់ ​ដែល​ផ្ទះ​របស់​គាត់​ត្រូវ​ខ្យល់​ព្យុះ​បោកបក់ ​៕
ប្រែសម្រួលៈ ណៃ តុលា

To Top