ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាសកល ស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក” ក្រោមប្រធានបទកាលានុវត្តភាពចិន ចែករំលែកជាមួយ ពិភពលោកបានបើកធ្វើ នៅក្រុងតូក្យូប្រទេសជប៉ុន

ថ្ងៃទី១៧ខែមីនាតាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក” ក្រោមប្រធានបទកាលានុវត្តភាពចិន ចែករំលែកជាំមួយពិភពលោក ដែលរៀបចំធ្វើដោយ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងតូក្យូប្រទេសជប៉ុន។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួង ឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ តំណាងមកពីមជ្ឈដ្ឋាន នយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវ មជ្ឈដ្ឋានវប្បធម៌និងប្រព័ន្ធសារព័ត៌មានសរុប ជាងមួយរយរូបបានចូលរួម សកម្មភាពលើកនេះ និងបានធ្វើការ សិក្សាស្រាវជ្រាវនិងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា ការអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់របស់ចិននាំមកនូវកាលានុវត្តភាព ដល់ពិភពលោក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិននិងជប៉ុន ព្រមនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាំដើម ។

លោក Shen Haixiong បានថ្លែងថា ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ត្រូវពង្រីកការបើកទូលាយបែបរបបជាលំដាប់ បន្តពង្រីកលំហកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គោលដៅកំណើនសេដ្ឋកិច្ច៥%ឆ្នាំនេះ បានទាក់ទាញចំណាប់ អារម្មណ៍ពិភពលោកម្តងទៀត ។ ជំនឿចិត្តរបស់ប្រទេសចិន បានបំពេញបន្ថែមភាព នឹងនរនិងភាពប្រាកដប្រជា កាន់តែច្រើនចំពោះការអភិវឌ្ឍ នៃពិភពលោក ។ ការស្ទង់មតិជាសកល របស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់សម្ភាសន៍ជាង៩០ភាគរយ បានកោតសរសើរចំពោះកម្លាំងជាក់ស្តែងដ៏រឹងមាំនៃសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិន និងរំពឹងទុកថាទីផ្សារចិន នឹងនាំមកនូវកាលានុវត្តភាពធំដល់ពិភពលោក៕

To Top