ព័ត៌មានជាតិ

ព្រះនាងនរោត្តម ជេនណា ក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន រថយន្តដ៏ល្បី របស់ចិន ZEEKR

ភ្នំពេញ​ ៖ ព្រះនាងនរោត្តម ជេនណា ដែលត្រូវបានមហាជន គ្រប់ស្រទាបវណ្ណៈគោរព និងកោតសរសើរ ពីទេព កោសល ផ្នែកសិល្បៈ ចំណេះដឹងពេលនេះ បានក្លាយជាទូតសុឆន្ទៈ ក្រុមហ៊ុនរថយន្តដ៏ល្បី របស់ចិនម៉ាក ZEEKR ។

មានព្រះបន្ទូលក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងទូតសុឆន្ទៈ របស់ក្រុមហ៊ុន ONEROAD GROUP នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ព្រះនាងនរោត្តមជេនណា មានព្រះបន្ទូលថា ៖ ខ្ញុំបានស្គាល់កាន់តែច្បាស់ថា ONEROAD GROUP គឺជាក្រុមហ៊ុនចម្រុះជាតិ សាសន៍ដ៏ធំមួយ ដែលមានអាជីវកម្ម គ្រប់ដណ្តប់ទូទាំង ពិភព លោកជាង២០ប្រទេសនិងតំបន់ ដោយមានទីស្នាក់ការកណ្តាល ស្ថិតនៅជាន់ទី១១៤ក្នុងអាគារ Burj Khalifa នៃទីក្រុងឌូបៃដែលជាអាគារ ខ្ពស់ជាងគេលើពិភពលោក ។

ព្រះនាងមានព្រះរាជបន្ទួលបន្តថា នៅពេលដឹងថា Brand ZEEKR គឺជា Brand ដ៏សំខាន់ ដែលនាំចូលដោយក្រុមហ៊ុន ONEROAD INDASRTAIL ធ្វើឱ្យខ្ញុំរឹតតែមានជំនឿចិត្តយ៉ាងខ្លាំង ចំពោះ ZEEKR នៅក្នុងប្រទេសកម្ពុជា នាពេលអនាគ ត។ ព្រោះខ្ញុំជឿជាក់លើការអនុវត្តគោលការណ៍របស់ក្រុមហ៊ុន ដែលឈរលើផ្នត់ គំនិតដោយយក “អតិថិជនជាអាទិភាព និងផ្តល់សេវាកម្ម ដ៏ពិសេស សម្រាប់អតិថិជន ZEEKR ជាទីគាប់ចិត្ត” ។ ដូច្នេះប្រាកដជាធ្វើឱ្យ ZEEKR មានភាពលេច ធ្លោឆ្ពោះ ទៅមុខឥតឈប់ឈរនៅ ក្នុងវិស័យ រថយន្តអគ្គិសនី និង បង្កើតនូវសមិទ្ធផល ដ៏ល្អជាច្រើន ជាក់ជាមិនខាន ។ ហើយភាពជាក់ស្តែងទាំងនេះ ធ្វើឱ្យខ្ញុំវាយតម្លៃបានថា រថយន្តអគ្គិសនី ZEEKER ពិតជាមានសន្ទុះយ៉ាងឆាប់ រហ័សក្នុងទីផ្សារ ។

ព្រះនាងមានព្រះរាជបន្ទូលបញ្ជាក់ថា ៖« ZEEKR 009 ដែលខ្ញុំពេញចិត្តមកនិយាយចុះ នៅពេលដែលចូលអង្គុយក្នុងរថ យន្តនេះ លើកដំបូង ខ្ញុំទទួលបានអារម្មណ៍ ដ៏មានផាសុកភាព ដោយសារភាពប្រណិតនិងភាព ទាក់ទាញ របស់វា ។ ខាងក្នុងមានភាពធំទូលាយ មានកៅអីស្បែកទន់ស្រួល ធ្វើឱ្យគ្រប់ពេលដែលខ្ញុំអង្គុយ ក្នុងរថយន្តពេលធ្វើដំណើរ ប្រៀបដូចជាកំពុងនៅក្នុង បន្ទប់ទទួលភ្ញៀវទំនើបដែលអាចចល័តបានអ៊ីចឹង មិនថា ការធ្វើ ដំណើរកំសាន្តផ្លូវឆ្ងាយ ឬការធ្វើដំណើរដ៏មមាញឹក នៅក្នុងទីក្រុងទេ វាអាចផ្តល់ឱ្យខ្ញុំ នូវបរិយាកាសធ្វើ ដំណើរ ប្រកបដោយផាសុកភាព បំផុតហើយអ្វី ដែលសំខាន់ជាងគេនោះគឺ រថយន្តនេះបានចូលរួមចំណែក យ៉ាងសំខាន់ ចំពោះការថែរក្សាការពារបរិស្ថាន»។

ព្រះនាងបន្ថែមថា នៅក្រោមបរិបទ ដំណើរពណ៌បៃតង ដែលសកលលោកតែង លើកឡើងក្នុង ន័យថែរក្សាការពារ ក្នុងនោះរថយន្ត ZEEKR ក៏មានគុណសម្បត្តិ ក្នុងការចូលរួមតាមរយៈលក្ខ ណៈពិសេស របស់រថយន្តគឺការបំភាយសូន្យ ដែលបានជួយកាត់បន្ថយបន្ទុកជាតិពុល លើផែនដី របស់យើង នេះស្របគ្នានឹង គំនិតការការពារបរិស្ថាន ដែលខ្ញុំតែងតែ ប្រកាន់ខ្ជាប់រហូតមក ។

ជាមួយគ្នានោះដែរព្រះនាងក៏ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖«ខ្ញុំដឹងយ៉ាងច្បាស់ថា ក្នុងនាមខ្ញុំជាទូតសុឆន្ទៈ ខ្ញុំមានទំនួលខុសត្រូវយ៉ាងសំខាន់ ។ ខ្ញុំមិនត្រឹមតែចែក រំលែក ជូនបងប្អូនទាំងអស់គ្នាពីចំណាប់ អារម្មណ៍ពិតប្រាកដ ក្រោយពីប្រើប្រាស់រថយន្តតែប៉ុណ្ណោះទេ គឺ កាន់តែចង់ឱ្យ មនុស្សកាន់តែច្រើនបានដឹង បានយល់ពីខ្លឹមសារ ដែលនៅពីក្រោយ Brand មួយនេះដែរ គឺ ស្មារតីបង្កើតថ្មី និង ការស្វែងរកគុណភាពឥតឈប់ឈរ »។

នាយកក្រុមហ៊ុន ONEROAD GROUP បានលើកឡើងថា វត្តមានរបស់ព្រះនាងជេនណា ជាទូតសុឆន្ទៈនេះមិនត្រឹមតែជា សមាជិកដ៏សំខាន់ នៃរាជវជ្យប្រទេសកម្ពុជាប៉ុណ្ណោះទេ ទ្រង់ក៏ជាបុគ្គល សាធារណៈមួយអង្គ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា នៅក្នុងសង្គម ។ អត្តចរិតថ្លៃថ្នូររបស់ព្រះនាង និងទឹកព្រះ ទ័យស្រឡាញ់ ចំពោះប្រជានុរាស្ត្រ និងការទទួលខុសត្រូវ ចំពោះសង្គម ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជម្រុញវប្ប ធម៌ខ្មែរ-ចិនឥតឈប់ឈរ ពិតជាមានភាពស៊ីសង្វាក់យ៉ាងខ្លាំងជាមួយ brand concept របស់ក្រុមហ៊ុន ។

លោកនាយកបានបន្ថែមថា ព្រះនាងជេនណា តែងណែនាំពីរប្បធម៌ចិន ដែលធ្វើយើងខ្ញុំជាជនជាតិចិន រស់នៅអភិវឌ្ឍខ្លួន នៅប្រទេស កម្ពុជាគ្រប់រូបមានក្តីរំភើបជាខ្លាំង ។ ជាពិសេសណែនាំពីពិធីបុណ្យព្រិល នៃទីក្រុងហាអីពឹងប្រទេសចិន ធ្វើឲ្យ ប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់ ត្រូពិកមិនត្រឹមតែទទួលបានអារម្មណ៍ ខ្យល់ត្រជាក់ស្រួលទេ រឹតតែធ្វើអោយ យើងទទួលបានអារម្មណ៍ មនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ រវាងប្រទេសទាំង២ ។

លោកបញ្ជាក់ថា ៖ “យើងខ្ញុំជឿជាក់ថា ក្រោមការគាំទ្ររបស់ព្រះនាង នឹងបង្កើនប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ Brand របស់ ក្រុមហ៊ុន ONEROAD នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ចូលរួមជាកម្លាំងចលក ដ៏រឹងមាំថ្មីមួយទៅក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា” ៕

To Top