ភ្នំពេញ ៖ ក្មេងស្រីម្នាក់ឈ្មោះ មុត មឿនលីហ្សា ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សសាលាប៊ែលធី បានចេញពីផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃ១៩ មីនានេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៩ មីនា អាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រីឈ្មោះ មុត មឿនលីហ្សា ក្រោយបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃកន្លងមក ។
បើសិនប្រជាពលរដ្ឋបានឃើញដូចមានភិនភាគក្នុងរូបនេះ ជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារ តាមរយ:លេខទូរស័ព្ទ 085 72 05 05 / 098 065 624៕

