ព័ត៌មានអន្តរជាតិ

ជំនួបមួយទៀតរវាងលោក Trump និងលោក Zelensky ទទួលបានលទ្ធផលជាផ្លែផ្កា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាលពី​ថ្ងៃ​ពុធ​បានធ្វើការ​ពណ៌នា​​ការ​ហៅ​ទូរស័ព្ទ ជាមួយ​នឹង​លោក Vladimir Zelensky របស់​អ៊ុយក្រែនទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។

ការសន្ទនានេះបានកើតឡើងជាចម្បង ជុំវិញការសន្ទនាតាមទូរស័ព្ទរយៈពេល ២ម៉ោងកន្លង របស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin កាលពីថ្ងៃអង្គារដែលនេះបើយោងតាមអ្វីដែល លោក Trump បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមTruth Socialរបស់គាត់។

លោក Trump បានសរសេរថាយើងកំពុងដើរលើផ្លូវល្អខ្លាំងណាស់។ ការពិភាក្សាភាគច្រើនគឺផ្អែកលើ ការហៅទូរស័ព្ទកាលពីម្សិលមិញ
ជាមួយប្រធានាធិបតី Putin ដើម្បីតម្រឹមទាំងរុស្ស៊ី និងអ៊ុយក្រែន តាមសំណើ និងតម្រូវការរបស់ពួកគេ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះក៏បានបញ្ជាក់ដែរថា លោកនឹងស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Michael Waltz ឱ្យ ធ្វើការផ្តល់ការពិពណ៌នាបន្ថែម និងត្រឹមត្រូវអំពីចំណុចដែលបានពិភាក្សា ខណៈដែលសេចក្តីថ្លែងការណ៍នឹង ត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top