ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី៖ ប្រទេសស៊ែបីកំពុងប្រឈមមុខទៅនឹងបញ្ហាបដិវត្តព៍ណ

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រី Aleksandar Vulin បាននិយាយថា ប្រទេសស៊ែប៊ីកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃ បដិវត្តន៍ពណ៌នៅក្នុងប្រទេសរបស់ខ្លួន។

លោកបានចោទប្រកាន់ទីភ្នាក់ងារសន្តិសុខលោកខាងលិចថា បានរៀបចំភាពចលាចលដើម្បីញុះញង់ឱ្យមានការផ្តួលរំលំរដ្ឋាភិបាលស្រដៀងនឹងរដ្ឋប្រហារ Maidan របស់អ៊ុយក្រែនឆ្នាំ២០១៤ ។

បាតុកម្មដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងអំពើពុករលួយ និងការធ្វេសប្រហែសរបស់រដ្ឋាភិបាលបានបន្តនៅក្នុងប្រទេសស៊ែប៊ីអស់រយៈពេលជាច្រើនខែមកហើយ។
គេមើលឃើញថាការតវ៉ាដែលបង្កឡើងដោយការដួលរលំនៃដំបូលបេតុងនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novy Sad ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ទើបធ្វើឲ្យ បានឈានដល់ការប្រមូលផ្តុំដ៏ធំនៅទីក្រុង Belgrade កាលពីថ្ងៃទី១៥ ខែមីនា ដែលត្រូវបានបន្តដោយការប៉ះទង្គិចគ្នារវាងបាតុកររាប់សិបនាក់ និងប៉ូលីសផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top