សេអ៊ូល ៖ មន្ត្រីសេវាកម្មព្រៃឈើបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសាររលកនៃភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ តំបន់ភាគអាគ្នេយ៍ បានកើនឡើងដល់ ១៨នាក់ហើយ ដោយមនុស្សម្នាក់ បានបន្ដបាត់ខ្លួន ខណៈអ្នកពន្លត់អគ្គីភ័យ នៅតែព្យាយាមទប់ទល់ នឹងអណ្តាតភ្លើង ដែលកំពុងរីករាល ដាលយ៉ាងឆាប់រហ័ស។
ភ្លើងដែលបានចាប់ផ្តើមនៅក្នុងខោនធី Sancheong ក្នុងខេត្ត South Gyeongsang កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរាលដាលដល់តំបន់ Uiseong ក្បែរនោះ ហើយបានឈានទៅដល់តំបន់ជិតខាង Andong, Cheongsong, Yeongyang និង Yeongdeok ដែលបណ្តាលមក ពីខ្យល់បក់ខ្លាំង និងស្ថានភាពស្ងួតខ្លាំង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ បានឲ្យដឹងដោយដកស្រង់សម្ដីមន្ត្រីបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ ពីរនាក់ត្រូវបានរកឃើញនៅ Andong ៣នាក់នៅ Cheongsong ៦នាក់នៅ Yeongyang និង ៧ នាក់នៅ Yeongdeok ហើយនៅសល់មនុស្សម្នាក់ទៀតបាត់ខ្លួននៅ Cheongsong ក្នុង មនុស្ស ១០នាក់ផ្សេងទៀតរងរបួស ខណៈមនុស្ស ២នាក់របួសធ្ងន់ ៕
ប្រែសម្រួល ឈូក បូរ៉ា
