បរទេស ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ក្រោយការបាក់រលំមួយ ផ្នែកនៃវិហារឥស្លាមនៅមីយ៉ាន់ម៉ា ។ យោងតាមសារព័ត៌មាន VN Express បានចេញផ្សាយថា សាក្សីពីរនាក់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ បន្ទាប់ពីវិហារអ៊ីស្លាមមួយ ក្នុងប្រទេសមីយ៉ាន់ម៉ាបានរលំមួយផ្នែក នៅពេលដែលការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារប្រទេស អាស៊ីអាគ្នេយ៍នៅថ្ងៃសុក្រនេះ។
អ្នកនិយាយម្នាក់ មកពីទីប្រជុំជនតាងនូ ក្នុងតំបន់បាហ្គោបាននិយាយថា «យើងកំពុងតែអធិស្ឋាននៅពេលដែលរញ្ជួយបានចាប់ផ្តើម… មនុស្សបីនាក់បានស្លាប់នៅនឹងកន្លែង» ៕
ប្រែសម្រួលៈ ណៃ តុលា
