Covid-19

សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ១៩ សរុបមានជាង១ម៉ឺននាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ទីក្រុងសាំងហ្គាពួរ បានត្រូវគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មី ចំនួន១.០១៦ករណី គិតត្រឹមរសៀលថ្ងៃពុធនេះ ។ នេះនាំឲ្យការកើនឡើង នៅក្នុងប្រទេសសរុបមានចំនួន១០.១៤១នាក់ ។

ក្នុងចំណោមករណីថ្មីនេះដែរ ទីក្រុងដែលភាគច្រើន មានជនបរទេសបម្រើការងារ និងស្នាក់នៅដែលឆ្លងច្រើន ជាងគេ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក៏មានករណីថ្មីចំនួន១៥ ដែលជាជនជាតិសិង្ហបុរី និងអ្នកដែលរស់ នៅជាអចិន្ត្រៃយ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top