ព័ត៌មានអន្តរជាតិ

ចិននឹងផ្តោត លើចង្កោម ឆ្លងវីរុសកូរ៉ូណា នៅតាមមន្ទីរពេទ្យ

បរទេស ៖ យោងតាមកិច្ចប្រជុំជាន់ខ្ពស់មួយ ដែលចូលរួមជាអធិបតីភាព ដោយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចិន នឹងយកចិត្តទុកយ៉ាងខ្លាំង ចំពោះចង្កោម នៃការឆ្លងវីរុសកូរ៉ូណា ជាពិសេសនៅតាមមន្ទីរពេទ្យនានា ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ទីក្រុង Harbin ស្ថិតនៅក្នុងប្រទេសចិន ភាគឦសាន បានមានករណីឆ្លងមេរោគ កូរ៉ូណាជាក្រុម នៅតាមមន្ទីរពេទ្យក្នុងតំបន់។

ក្រៅពីនោះ រដ្ឋាភិបាលចិន ក៏បានស្នើឲ្យមានកិច្ចខិត ខំប្រឹងប្រែងបង្កើន សមត្ថភាពតេស្តរកមេរោគកូរ៉ូណា និងផលិតឧបករណ៍ធ្វើតេស្ត ដែលមានប្រសិទ្ធភាពខ្លាំងឡើង នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ ក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង

To Top