ព័ត៌មានអន្តរជាតិ

ថៃ ៖ អ្នកអត់ការងារធ្វើ នាំគ្នាតម្រង់ជួរយ៉ាងវែង រង់ចាំទទួលអាហារ ដោយមិនគិតថ្លៃ នៅទូទាំងក្រុងបាងកក

ប៉េកាំង៖ ប្រជាជន ដែលជាអ្នកអត់ការងារធ្វើ (បាត់បង់ការងារ) បាននាំគ្នាតម្រង់ជួរយ៉ាងវែង ដោយរង់ចាំពឹង ផ្អែកលើស្បៀង អាហារ ដែលចែកជូនដោយឥតគិតថ្លៃ នៅទូទាំងទីក្រុងបាងកក ការចែកប្រាក់ និងការចែកត្រីប្រៃ ។ ប្រជាជនថៃ កំពុងអស់សង្ឃឹម កាន់តែខ្លាំងឡើង នៅពេលដែលជំងឺ រាតត្បាតបំផ្លាញសេដ្ឋកិច្ច ហើយរដ្ឋាភិបាល កំពុងព្យាយាមឆ្លើយតប ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កម្មករក្រៅប្រព័ន្ធប្រមាណ ២៧ លាននាក់ ដែលបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ សេវាការកំសាន្ត ម្ហូបអាហារនិងសេវាកម្មនានា បានដាក់ពាក្យសុំថវិកា ជារៀងរាល់ ខែពីរដ្ឋាភិបាល ទោះបីយ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកស្នើសុំ គឺមានតែពាក់កណ្តាល បានទទួលការយល់ព្រម ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានចេញព័ត៌មាន មិនចុះសម្រុងគ្នាថា តើរដ្ឋអាចមានលទ្ធភាពផ្តល់ប្រាក់ ដល់ប្រជាជនចំនួន ៥.០០០ បាត ក្នុងមួយខែយ៉ាងដូចម្តេច។

ស្មារតីស្ម័គ្រចិត្ត បានបំពេញចន្លោះខ្វះខាត របស់រដ្ឋ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top