ហាណូយ៖ ទីភ្នាក់ងារចិនស៊ិន ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមេសានេះ បានឲ្យដឹងថា ប្រទេសវៀតណានៅថ្ងៃនេះ បានរាយការណ៍ថា មិនមានករណីឆ្លងឡើយ សម្រាប់វិរុសកូរ៉ូណា ដែលមានន័យថា អស់រយៈពេល៦ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងសោះ នៅក្នុងប្រទេស។
តាមប្រភពដដែល បានបញ្ជាក់ទៀតថា ករណីសរុបមកដល់ពេលនេះ មានត្រឹមតែ២៦៨ករណី ខណៈដែលអ្នកជាសះស្បើយ មានទៅដល់២២៣នាក់ ហើយមិនមានករណី បាត់បង់ជីវិតឡើយ។
ដោយឡែកករណីសង្ស័យ ប្រមាណជា៣៨៦ កំពុងបន្តតាមដាន ហើយ៦៧០០០នាក់ទៀត កំពុងស្ថិតក្នុងការតាមដាន និងត្រូវបានដាក់ ឲ្យដាច់នៅដោយឡែក៕
ប្រែសម្រួល៖ស៊ុនលី