ព័ត៌មានជាតិ

លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ចូលរួមពិធីលើកទង់ជាតិខ្មែរ ដើម្បីអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា  អមដោយមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជា ប្រចាំសហរដ្ឋ​អាមេរិក និងម៉ិកស៊ិក នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានចូលរួមពិធីលើកទង់ជាតិខ្មែរ ជាមួយលោក Paul E Coogan អភិបាលក្រុង Fall River រដ្ឋ Massachusetts សហរដ្ឋអាមេរិក រួមជាមួយសហគមន៍ខ្មែរ ដឹកនាំដោយលោកស្រី សូភា ហ៊ុន ដើម្បីអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

រូបភាព: ស្ថានទូតកម្ពុជា

To Top