ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ធ្វើការណែនាំដល់គ្រប់សាលារៀន ក្នុងករណីដែលសង្គ្រាមអាចផ្ទុះ ឡើងនៅពេលណាមួយ

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Handelsblatt បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងថាក្រសួងមហាផ្ទៃអាល្លឺម៉ង់ កំពុងផ្តល់ដំបូន្មានដល់សាលារៀនឱ្យរៀបចំកុមារសម្រាប់ករណីវិបត្តិ និងករណីណាមួយដែលអាចផ្ទុះកើតឡើងសង្រ្គាម។

ការអំពាវនាវឱ្យមានការត្រៀមខ្លួនពីពលរដ្ឋ​ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអឺរ៉ុប ខាងលិចនេះចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump បានចូលកាន់តំណែងនិងការចាប់ផ្តើមនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែនដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលពិពណ៌នាដោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ថាកំពុងជាប់គាំង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ Handelsblatt ថា៖ដោយសារការវិវឌ្ឍថ្មីៗក្នុងស្ថានភាពសន្តិសុខ គួរតែផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង លើវិស័យការពារស៊ីវិល រួមទាំងការអប់រំនៅសាលាផងដែរ ។

យោងតាមគេហទំព័រនោះបានលើកឡើងដែរថា ការវាយប្រហាររបស់រុស្ស៊ីលើទឹកដីរបស់អង្គការណាតូ ក្នុងរយៈពេលពីបួនទៅប្រាំពីរឆ្នាំ នៅតែត្រូវបានចាត់ទុកថាជា សេណារីយ៉ូជាក់ស្តែងអាចនឹងកើតឡើងទៅរួចដដែល។

អ្នកនាំពាក្យក្រសួងក៏បានរាយការណ៍ថា សិស្សសាលាគួរតែត្រូវបាន៖ត្រៀមខ្លួនសម្រាប់ ករណីកើតឡើងដែលអាក្រក់បំផុត ការបណ្តុះបណ្តាលឆ្លើយតបនឹងវិបត្តិគួរតែត្រូវ បានណែនាំទៅក្នុងកម្មវិធីសិក្សារបស់សាលា ហើយការផ្គត់ផ្គង់សង្គ្រោះបន្ទាន់គួរតែត្រូវបានរក្សាទុកនៅគ្រប់គេហដ្ឋានទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top