នយោបាយ

សម រង្ស៊ី មុនចេញមកកម្ពុជា ទៅសូមពរជ័យព្រះសង្ឃនៅវត្តធម្មរង្សី ក្នុងក្រុងប៉ារីស តែបក្សកាន់អំណាចថា អត់មានប្រសិទ្ធិភាពទេ

ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាកំណត់ដែលលោក សម រង្ស៊ី បានសន្យាថា នឹងមកកម្ពុជាវិញនោះ លោកបានទីសូមពរជ័យ ពីព្រះសង្ឃនៅវត្តធម្មរង្សី ជិតទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីឲ្យដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយជោគជ័យ។

តាមរយៈខំមិនតបទៅអ្នកគាំទ្រនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី ថា “មុននឹងធ្វើដំណើរចេញ ទៅប្រទេសកម្ពុជាបាន ទៅថ្វាយបង្គំលាព្រះសង្ឃ នៅវត្តធម្មរង្សី ជិតទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រះសង្ឃក៏បានស្វាធ្យាយពរជ័យជន ដោយសូមឲ្យ ដំណើរមាតុភូមិនិវត្តន៍ របស់លោកថ្ងៃ៩ វិច្ឆិកា ប្រកបទៅដោយជោគជ័យ” ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចវាយបកថា សូត្រមន្តលើករាសីឲ្យមេឧទ្ទាមក្រៅច្បាប់ បាចទឹកមន្តមិនដល់ទេ គឺអត់មានប្រសិទ្ធភាពទេ បើមកនៅតែជាប់ខ្នោះដដែល ៕

To Top