Covid-19

អ្នកស្លាប់ ដោយសារ មេរោគកូវីដ១៩ នៅអ៊ីតាលី កើនដល់ជាង ២៥.០០០នាក់

រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយនាយកដ្ឋាន ការពារជនស៊ីវិល របស់ប្រទេស អ៊ីតាលី នៅថ្ងៃពុធបានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ២៥.០០០ នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលបានបិទប្រទេស នាំមកនូវចំនួនសរុប នៃការឆ្លងមេរោគការស្លាប់ និងការជាសះស្បើយឡើងវិញ ក្នុងប្រទេសនេះ មានរហូតដល់ ១៨៧.៣២៧ នាក់ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃពុធមានអ្នកស្លាប់ថ្មីចំនួន ៤៣៧ នាក់ ដែលនាំឱ្យមានអ្នកស្លាប់សរុប ២៥.០៨៥ នាក់ចាប់តាំងពីការរាតត្បាតលើកដំបូង នៅតំបន់ភាគខាងជើងនៃតំបន់ Lombardy កាលពីថ្ងៃទី ២១ ខែកុម្ភៈ។

ការឆ្លងមេរោគមានចំនួន ១០៧.៦៩៩នាក់ ហើយអត្រាការឆ្លង បានធ្លាក់ចុះជាលើកទី ៣ ជាប់ៗគ្នានៃចំនួនអ្នកឆ្លងសកម្មនៅទូទាំងប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា

To Top