បរទេស៖ នាយករដ្ឋមន្រ្តីអេស្បាញលោក Pedro Sanchez នៅថ្ងៃសុក្រនេះ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកទីបី របស់លោកទៅកាន់ប្រទេសនេះក្នុងរយៈពេលពីរឆ្នាំ ខណៈដែលរដ្ឋាភិបាលរបស់លោកស្វែងរកការជំរុញការវិនិយោគពីក្រុមហ៊ុនយក្សអាស៊ីចិន ចំពេលមានភាពមិនប្រាកដប្រជាសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីគោលនយោបាយពន្ធគយដ៏វឹកវររបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sánchez បានជួបជាមួយប្រធានាធិបតីចិន Xi Jinping ហើយត្រូវបានគេរំពឹងថានឹងជួប ក៏ដូចជាមេដឹកនាំអាជីវកម្មមកពីក្រុមហ៊ុនចិនមួយចំនួន ដែលភាគច្រើនផលិតអាគុយអគ្គិសនី ឬបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងពេលដ៏ស្មុគស្មាញមួយសម្រាប់អឺរ៉ុប និងចិន។ ពន្ធគយដែលបានប្រកាសកាលពីសប្តាហ៍មុន – ហើយបន្ទាប់មកផ្អាក ដោយប្រធានាធិបតីអាមេរិកលោក Donald Trump អាចមានន័យថា សហភាពអឺរ៉ុបបន្តធ្វើពាណិជ្ជកម្មបន្ថែមទៀតជាមួយប្រទេសចិន ដែលជាទីផ្សារអ្នកប្រើប្រាស់ធំជាងគេទីបីរបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះដែរ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសហភាពអឺរ៉ុបអំពីប្រទេសចិនដែលជន់ជោរនៅក្នុងប្លុកនេះ ជាមួយនឹងការបញ្ចុះតម្លៃទំនិញដែលជាលទ្ធផលនៃពន្ធរបស់សហរដ្ឋអាមេរិកដែលនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតអឺរ៉ុប។
រដ្ឋាភិបាលរបស់លោក Sánchez បាននិយាយថា ប្រទេសអេស្ប៉ាញដែលជាសមាជិកសហភាពអឺរ៉ុបចង់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា
