ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចាកចេញពីនិវេសនដ្ឋានរបស់រដ្ឋ ទៅកាន់ផ្ទះឯកជនរបស់លោកវិញ

Yonhap News

បរទេស៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្លាស់ចេញពីនិវេសនដ្ឋានរបស់រដ្ឋ ទៅកាន់ផ្ទះឯកជនរបស់លោកវិញ នៅថ្ងៃសុក្រនេះ ពោលគឺ មួយសប្តាហ៍បន្ទាប់ពីលោកត្រូវបានដកចេញពីតំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីក្នុងខែធ្នូ។

យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Yoon បាននិយាយនៅក្នុងសារជាលាយលក្ខណ៍អក្សរថា “ថ្ងៃនេះខ្ញុំចាកចេញពីលំនៅដ្ឋាននិវេសនដ្ឋានហើយ។

អតីតប្រធានាធិបតី លោក Yoon Suk Yeol បានក្រឡេកមើលការប្រជុំរបស់លោកជាមួយមេដឹកនាំពិភពលោកនៅឯគេហដ្ឋានដែលជាផ្នែកមួយនៃការទូតកិច្ចប្រជុំកំពូលរបស់លោក ហើយបានថ្លែងអំណរគុណដល់ប្រជាជនដែលបានចូលរួមក្នុងការប្រមូលផ្តុំ ដើម្បីគាំទ្រលោក។

លោកបានបន្ថែមថា៖ «ឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅរស់ជាពលរដ្ឋសាមញ្ញវិញ ហើយស្វែងរកផ្លូវថ្មីដើម្បីបម្រើជាតិ និងប្រជាជនយើង»៕

ប្រែសម្រួលៈ ណៃ តុលា

To Top