១. ប្រជាជនចិន សព្វថ្ងៃមានប្រមាណ១៤០០លាននាក់ ក្នុងប្រទេស ដោយមិនគិតអ្នករស់នៅបរទេស រួមទាំងមិនទាន់គិតពីខ្សែស្រឡាយចិន ពាសពេញពិភពលោក។
២. ក្រោយពីឯកភាពជាតិរួមទឹកដី សេដ្ឋកិច្ចចិនហក់ធ្លោ មកដល់លេខ២ ក្នុងលោក។

៣. ចិននាំចេញទៅស្ទើរគ្រប់ប្រទេស រួមទាំងអាមេរិកផងដែរ នូវវត្ថុធាតុដើម ផលិតផលពាក់កណ្តាល ផលិតផលជិតសម្រេច និងផលិតផលសម្រេច ដែលមានតម្លៃថោកខ្លាំងណាស់។
៤. ប្រជាជនចិន ធ្លាប់ក្រ ធ្លាប់អត់ឃ្លាន និងមានសីលធម៌រស់នៅក្រោមការដឹកនាំបក្សកុម្មុយនិស្តបច្ចុប្បន្ន។

៥. គ្រប់ទម្រង់សង្គ្រាមអត្រាពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមសេដ្ឋកិច្ច… ប្រជាជនចិនអាចទ្រាំទ្របាន។
៦. ប្រជាជនអាមេរិកមិនមានលក្ខណៈដូចប្រជាជនចិននោះទេ ព្រោះជាប្រជាជនរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យ។ សរអ ស្ទើរតែក្លាយទៅជាអ្នកប្រើប្រាស់ ដែលត្រូវការវត្ថុធាតុដើម ផលិតផលពាក់កណ្តាល ផលិតផលជិតសម្រេច និងផលិតផលសម្រេចចិន តាមរយៈផ្ទាល់ ឬប្រយោលពីប្រទេសទី៣ ពីអាសុី អាហ្វ្រិក អាមេរិកឡាទីន។ល។

៧. សង្គ្រាមពាណិជ្ជកម្មនេះ បើត្រាំនៅតែបន្ត ត្រាំពិបាកនឹងស្មើជាមួយចិនណាស់ កុំថាដល់ទៅឈ្នះ។
តើត្រាំដឹងថាឥចឹងដែរឬទេ? ត្រាំដឹង។ តែត្រាំនៅតែធ្វើ។ ហេតុអី??! ភាគទី៦។

បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ និងសវនកម្ម
