ពិព័រណ៍ពិភពលោកក្រុង Osaka និងតំបន់ Kansai ឆ្នាំ២០២៥បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៣ខែមេសា ។ ប្រទេសចិនក៏បានរៀប ចំធ្វើពិធីសម្ពោធបើកពន្លាជាតិចិន នៅថ្ងៃដដែលក្រោមប្រធានបទ “រួមគ្នាកសាងសហគមន៍រួម វាសនារវាងមនុស្សជាតិនិងធម្មជាតិ ៖ សង្គមនាពេលអនាគតប្រកប ដោយការអភិវឌ្ឍបៃតង” ។
លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ ជំរុញពាណិជ្ជកម្មអន្តរជាតិ បានថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធបើកពន្លាជាតិចិនថា រដ្ឋាភិបាលចិនគាំទ្រយ៉ាងសកម្ម ចំពោះភាគីជប៉ុនដែលបានរៀបចំពិព័រណ៍ពិភពលោក Osaka និងយកចិត្តទុក ដាក់ខ្ពស់ចំពោះការងារចូល រួមពិព័រណ៍របស់ចិន ។ រំពឹងថា ឆ្លងតាមការតាំងបង្ហាញ ដ៏អស្ចារ្យនិងសកម្មភាព សម្បូរបែបនៃពន្លាជាតិចិន នឹងធ្វើឱ្យពិភពលោក មើលឃើញពីប្រទេសចិន ដែលមានការរីកចម្រើន ដ៏ល្អប្រសើរ មានជំនឿចិត្តនិងបើកទូលាយ ដើម្បីបន្សល់ទុកនូវដានរបស់ចិនដ៏អស្ចារ្យ ពិបាកបំភ្លេចបានក្នុង ពិព័រណ៍ពិភពលោក Osaka ។

លោក Masakazu Tokura ប្រធានសមាគមរៀបចំពិព័រណ៍ពិភពលោក របស់ជប៉ុននិងជាប្រធាន សម្ព័ន្ធសេដ្ឋកិច្ច របស់ជប៉ុនបានថ្លែងថា ទំនាក់ទំនងរវាងជប៉ុននិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត មួយរបស់ជប៉ុន រំពឹងថា ភ្ញៀវកិត្តិយសរបស់ប្រទេសនានានឹង ចាត់ទុកពិព័រណ៍ពិភព លោក Osaka ជាទីចាប់ផ្តើមមួយ ដើម្បីជំរុញការច្នៃប្រឌិតថ្មីនិង កិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសង្គមនាពេលអនាគតដែលប្រកបដោយភាពរស់រវើក ៕
