ព័ត៌មានជាតិ

ពលរដ្ឋយ៉ាងច្រើនកោះករ មកលេង សង្រ្កាន្តខេត្តពោធិ៍សាត់

ពោធិ៍សាត់៖​ ក្នុងរយៈពេល ៤ ថ្ងៃ(១៣-១៦)ខែ មេសា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកោះករ បាននាំគ្នាសម្រុកចូលមកលេងកម្សាន្ត នៅតាមរម្មណីយដ្ឋាននានាក្នុងខេត្តពោធិ៍សាត់ ជាពិសេសបានដើរលេងបាញ់ទឹក ប៉ាតម្សៅនៅសង្រ្កាន្តពោធិ៍សាត់ក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ពីអាជ្ញាធរ និង សមត្ថកិច្ចបានយ៉ាងល្អប្រសើរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តិស័ក ពស ២៥៦៨ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តពោធិ៍សាត់ឆ្នាំ ២០២៥ ចំនួន ៤ ទីតាំងគឺ÷
ទី១-ទីតាំងនៅលើបុរីវប្បធម៌កោះសំពៅមាស
ទី២-ទ៏តាំងទីធ្លានៅមុខសាលាខេត្ត
ទី៣-ទីតាំងនៅសួន ១៤ មករា
ទី៤-ទីតាំងនៅពហុកីឡាដ្ឋានខេត្តដែលមានរយះពេល ៤ ថ្ងៃគិតចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៥។

ដោយឡែកនៅតាមបណ្តាស្រុកផ្សេងៗទៀត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលបានសហការ ជាមួយរដ្ឋបាលស្រុករៀបចំអោយមាន នៅតាមបណ្តាវត្តអារ៉ាមនិង វិទ្យាល័យ ដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋបានសប្បាយរីករាយ អធិកអាធម ជាពិសេសទេសចរជាតិ និង អន្តរជាតិចូលមកលេងកម្សាន្តក្រោមម្លប់សន្តិភាព ! ៕

To Top