ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំអំពី ការសិក្សាពីចម្ងាយ និងការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ ដើម្បីឲ្យការសិក្សារៀនពីចម្ងាយ កាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ស្ដីពី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សិស្សានុសិស្ស កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ថា ក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្រសួងអប់រំ បានបន្ដពន្យារការចូលរៀន ឡើងវិញ ក្រោយពីវិស្សមកាលតូច។

ដើម្បីធានាថា សិស្សអាចបន្ដរៀនបាននៅតាមផ្ទះ ក្រោមការជួយសម្របសម្រួលពីមាតា បិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ដផលិតវិដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិច ត្រូនិក (E-Learning) សម្រាប់សិស្ស នៅតាមផ្ទះ ចាប់ពីមត្តេយ្យសិក្សា បឋមសិក្សា រហូតដ ល់មធ្យមសិក្សាទុតិយភូមិ និងពង្រីកការផ្សព្វផ្សាយ ឲ្យបានកាន់តែទូលំលាយជាងមុន ។

ក្នុងន័យនេះ ក្រសួងអប់រំ ធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាទាំងសា ធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រង សាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន ឲ្យចូលអនុវត្ត «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក»៕
ដោយ ៖ អេង ប៊ូឆេង

ខាងក្រោមនេះជាខ្លឹមសារ ណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ៖

To Top