ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បន្ទាប់ពីឆ្លងកាត់ការ សាកល្បងពីពេលវេលា ទំនាក់ទំនងរវាងចិន និងកម្ពុជា បានឡើង ដល់ទីចាប់ផ្តើមថ្មី

“ដំណើរទស្សនកិច្ចលើកនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកថែមមួយកម្រិតទៀត នូវទំនាក់ទំនង មេត្រីភាពជាប្រពៃណី រវាងកម្ពុជានិងចិន ។ ”និយាយចំពោះដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសកម្ពុជា ប្រព័ន្ធសារព័ត៌មាន នៃប្រទេសកម្ពុជា បានផ្សាយដំណឹង ដូចពោលខាងលើ ។ ក៏ដូចការរំពឹង ទុករបស់មជ្ឈដ្ឋាន ខាងក្រៅដែរ ក្នុងអំឡុងដំណើរ ទស្សនកិច្ច របស់លោក Xi Jinping លើកនេះ ភាគីទាំងពីរបាន ឯកភាពគ្នាថា នឹងពួតដៃគ្នាកសាង សហគមន៍ រួមវាសនាចិន-កម្ពុជា ក្នុងយុគសម័យថ្មីគ្រប់រដូវកាល ដែលបានបំពេញ បន្ថែមខ្លឹមសារថ្មីនិង កម្លាំងរស់រវើកថ្មីដល់” មិត្តភាពដែកថែប”។

“មិនថានិម្មាបនកម្មអន្តរជាតិមាន បម្រែបម្រួល យ៉ាងណាក្តី ជានិច្ចកាល ប្រទេសទាំងពីរតែងតែឈរ នៅលំដាប់នាំមុខ នៃការកសាង សហគមន៍រួម វាសនារបស់មនុស្សជាតិ” ។ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ចាប់ពីការកំណត់ ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដល់ការពួតដៃគ្នាកសាង សហគមន៍រួម វាសនាចិន-កម្ពុជា ក្នុងយុគសម័យថ្មី រហូតដល់ការ កសាងសហគមន៍ រួមវាសនាចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ទំនាក់ទំនងរវាងចិន និងកម្ពុជា សម្រេចបាននូវការ អភិវឌ្ឍបែបលោតផ្លោះ ។

ជាច្រើនឆ្នាំកន្លងមក ក្នុងគ្រាដែលភាគីទាំងពីរ ត្រូវការជំនួយបំផុត ចិននិងកម្ពុជាបានជួយយក អាសាគ្នាទៅវិញ ទៅមកជាប់រហូត ។ ព្រមជាមួយគ្នានេះ ប្រទេសទាំងពីរសុទ្ធតែតស៊ូព្យាយាម ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវទំនើបកម្ម ហើយកំពុងជំរុញឱ្យគំនិត ផ្តួចផ្តើមស្តីពីការរួមគ្នា កសាងខ្សែក្រវាត់និងផ្លូវបន្ស៊ីគ្នា ជាមួយយុទ្ធសាស្ត្រ បញ្ចកោណរបស់ប្រទេសកម្ពុជា ។

ការកសាងទំនុកចិត្ត ខាងនយោបាយចំពោះគ្នា ជាការធានាដ៏សំខាន់ ក្នុងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសទាំងពីរតែង តែមានការយោគយល់គ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញ ទៅមក ក្នុងបញ្ហាពាក់ព័ន្ធដល់ ផលប្រយោជន៍ស្នូលរៀងខ្លួន ។

បើនិយាយដល់កិច្ចសហប្រតិបតិ្តការ ជាក់ស្តែងរវាងចិននិងកម្ពុជា ក្នុងអំឡុងដំណើរពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរចិននិងកម្ពុជា បានផ្លាស់ប្តូរឯកសារ សហប្រតិបតិ្តការទ្វេភាគីចំនួនជាង៣០ច្បាប់ ដែលគ្របដណ្តប់វិស័យជាច្រើន ដូចជាកិច្ចសហប្រតិបត្តិការ ផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិមិ្មត និងផ្តល់ជំនួយដល់ ការអភិវឌ្ឍជាដើម ។ ប្រការទាំងនេះធ្វើ ឱ្យកិច្ចសហប្រតិបតិ្តការត្បូង ពេជ្រមានភាពកាន់តែរឹងមាំ ដើម្បីជំរុញដល់ដំណើរ ការធ្វើទំនើបកម្មរបស់ចិននិងកម្ពុជា ។

ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានបង្ហាញពីការបេ្តជ្ញាចិត្ត ក្នុងការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ភាគីកម្ពុជាសម្គាល់ឃើញថា សង្គ្រាមពាណិជ្ជកម្ម និង សង្គ្រាមពន្ធគយបំផ្លាញ ដល់ផលប្រយោជន៍ ស្របច្បាប់របស់បណ្តា ប្រទេសនានា ហើយបណ្តាលឱ្យស្ថានការណ៍អន្តរជាតិ មានភាពរង្គោះរង្គើ ភាគីកម្ពុជាមានឆន្ទៈបង្កើន កិច្ចសហប្រតិបតិ្តការ ជាមួយភាគីចិន ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹងហានិភ័យ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង ។

“ចិនជាមិត្តភក្តិរបស់កម្ពុជា ដែលអាចពឹងផ្អែកបំផុត និងជឿទុកចិត្តបំផុត” “ប្រទេសចិនជាអ្នកគាំទ្រយ៉ាងមុតមាំបំផុត និងជាដៃគូជាទីទុកចិត្ត បំផុតរបស់កម្ពុជា ” ។ ល ។ នេះជាសំឡេងពិតប្រាកដរបស់ភាគីកម្ពុជា ។ បន្ទាប់ពីឆ្លងកាត់ការ សាកល្បងពីពេលវេលា មិត្តដែកថែបទាំងពីរចិននិង កម្ពុជា បានឈរនៅទីចាប់ផ្តើមថ្មី នៃការលើកកម្ពស់គុណភាព និងកម្រិតថ្នាក់នៃទំនាក់ទំនងទ្វេភាគី ។

បោះជំហានទៅមុខជាបន្តទៀត ចំណងមិត្តភាព ដែកថែបរវាងចិននិងកម្ពុជាមានភាពកាន់តែរឹងមាំ នេះក៏នឹងបំពេញបន្ថែម ថាមពលវិជ្ជមាន កាន់រតែច្រើនដល់ សន្តិភាពនិងវឌ្ឍនភាព ក្នុងតំបន់និងពិភពលោកផងដែរ ៕

To Top