ព័ត៌មានជាតិ

នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ៤ថ្ងៃ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ២គ្រឿង បានចូលចតនៅ កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​កំពង់​សោម​ ខេត្ត​ព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។

នាវាកងស្វ័យការពារជើងទឹកជប៉ុននេះ ដឹកនាំដោយលោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ ។

នាវាទាំង២នេះរួមមាន៖ទី១.ឈ្មោះ JS BUNGO (MST-464)៖ -បណ្តោយ 141 ម៉ែត្រ, -ទទឹង 22 ម៉ែត្រ, -ជម្រៅទឹក 5.4 ម៉ែត្រ, -ទម្ងន់ផ្ទុក 5700 តោន, -នាវិកចំនួន 135 នាក់, -មេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI ។

២-នាវាឈ្មោះ JS ETAJIMA (MSO-306)៖ -បណ្តោយ 67 ម៉ែត្រ, -ទទឹង 11 ម៉ែត្រ, -ជម្រៅទឹក 2.7 ម៉ែត្រ, -ទម្ងន់ផ្ទុក 690 តោន, -នាវិកចំនួន 53 នាក់, -មេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI ៕

To Top