បរទេស ៖ ប្រជាជនសិង្ហបុរីដែលអត់ការងារ ធ្វើដោយអចេតនា (ប្រឹងរកការងារដែរ តែអត់បាន) ឥឡូវនេះមានសិទ្ធិ ទទួលបានប្រាក់បំណាច់ ប្រចាំខែរហូតដល់ ៦.០០០ ដុល្លារសិង្ហបុរី ឬស្មើនឹង ៤.៥០០ ដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែក្រោម គម្រោងរដ្ឋាភិបាលថ្មី។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងដែលមានឈ្មោះថា SkillsFuture Jobseeker Support បានចាប់ផ្តើមទទួលយកពាក្យសុំ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី១៥ ខែមេសា , នេះបើតាមសារព័ត៌មាន The Straits Times បានរាយការណ៍ ។
ប្រជាជនសិង្ហបុរី ដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ គឺមានសិទ្ធិប្រសិនបើពួកគេបានធ្វើការនៅក្នុងទីក្រុងយ៉ាងហោចណាស់ប្រាំមួយខែក្នុងឆ្នាំកន្លងទៅ ហើយទទួលបានប្រាក់ចំណូល ប្រចាំខែជាមធ្យម ៥.០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ ក្នុងអំឡុងពេលនោះ។
ពួកគេត្រូវតែគ្មានការងារធ្វើយ៉ាងហោចណាស់មួយខែ ចាប់តាំងពីថ្ងៃចុងក្រោយ នៃការងាររបស់ពួកគេ ដោយសារហេតុផលហួសពីការគ្រប់គ្រង ដូចជាការកាត់បន្ថយ ការបិទអាជីវកម្ម ឬការបញ្ឈប់ដោយសារបញ្ហាសុខភាព ។ ចំណែក អចលនទ្រព្យដែលពួកគេស្នាក់នៅក៏ត្រូវមានតម្លៃប្រចាំឆ្នាំ ៣១.០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ ។
អ្នកដែលបាត់បង់ការងារ ធ្វើនៅថ្ងៃ ឬក្រោយថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ហើយនៅតែគ្មានការងារធ្វើ ក៏អាចដាក់ពាក្យក្រោមសម្បទានតែម្តងដែរ ប្រសិនបើពួកគេបំពេញ តាមលក្ខណៈវិនិច្ឆ័យផ្សេងទៀតទាំងអស់ ហើយអនុវត្តត្រឹមថ្ងៃទី១៥ ខែមិថុនា៕
ប្រែសម្រួលៈ ណៃ តុលា
