Covid-19

គណៈកម្មាធិការ ប្រជាជនខេត្តតៃនិញ ផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ចូលរួមប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ អំណោយជា ម៉ាស់ចំនួន ៣០.០០០ម៉ាស់ និងអាល់កុល ចំនួន ១២០លីត្រ ស្មើនឹង២៤០ដប ត្រូវបានគណៈកម្មាធិការ ប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឧបត្ថម្ភ ដល់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង-ស្មាច់ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ១៩ ។

លោក ហាន កុសល អភិបាល រងខេត្តកំពង់ចាម បានអំណរគុណ ដល់ប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដែលបានចូលរួមចែករំលែក និងចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម គាំទ្រដល់ការងារប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំម្ងឺកូវីដ១៩ ដែលនេះជាកាយវិការ ប្រកបដោយសប្បុរស និងបង្ហាញឲ្យឃើញពីសាមគ្គី ភាព មិត្តភាព រវាងខេត្តទាំងពីរ (កំពង់ចាម -តៃនិញ)ជួយគ្នា ក្នុងគ្រាលំបាក ហើយសម្ភារៈទាំងនេះផងដែរ រដ្ឋបាលខេត្ត នឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ៕

To Top