បរទេស៖ ប្រព័ន្ធព្យុះសកម្មដែលមានចលនាយឺតៗ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ព្រឹលទឹកកកគ្រាប់ធំៗ និងខ្យល់ព្យុះកំបុតត្បូង ទៅកាន់ផ្នែកខ្លះនៃរដ្ឋតិចសាស់ និង រដ្ឋ អូក្លាហូម៉ា ហើយបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ខណៈដែលការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ អំពីការ បន្តគំរាមកំហែងផ្នែកខ្លះនៃភាគកណ្តាលភាគខាងត្បូង និងកណ្តាលភាគខាងលិចសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃ Easter Sunday, សហគមន៍នៅរដ្ឋតិចសាស់ និង អូក្លាហូម៉ា កំពុងចាប់ផ្តើមវាយតម្លៃការខូចខាត ដែលបណ្តាលមកពីខ្យល់ព្យុះកំបុតត្បូង។ មានព្រឹត្តិការណ៍ព្យុះត្រូវបានរាយការណ៍ចំនួន១៧ នៅថ្ងៃសៅរ៍ បើយោងតាមលោក Bob Oravec អ្នកដឹកនាំការព្យាករណ៍ជាមួយ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ របស់សេវាអាកាសធាតុជាតិ។ ចំនួនប្រាំត្រូវបានបញ្ជាក់ នៅភាគកណ្តាលនៃរដ្ឋអូក្លាហូម៉ា រួមទាំងមួយដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ លើទីក្រុងតូចមួយដែលនៅតែងើបឡើងវិញ ពីខ្យល់ព្យុះកំបុតត្បូង កាលពីខែមីនា។
ព្យុះនេះក៏បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ដល់តំបន់ភាគពាយ័ព្យនៃរដ្ឋតិចសាស់ ឆ្លងកាត់ភាគកណ្តាលនៃរដ្ឋអូក្លាហូម៉ា ។
ប៉ូលីសនៅទីក្រុង Moore ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង អូក្លាហូមា បានទទួលរបាយការណ៍ជាច្រើននៃ “ឧបទ្ទវហេតុទឹករលកខ្ពស់ៗ” នៅចុងសប្តាហ៍ រួមទាំងរថយន្តពីរគ្រឿងដែលជាប់គាំង ក្នុងទឹកជន់លិចកាលពីល្ងាចថ្ងៃសៅរ៍។ រថយន្តមួយគ្រឿងត្រូវបានទឹកហូរកាត់នៅក្រោមស្ពាន ហើយប៉ូលីសបាននិយាយថា ពួកគេអាចជួយសង្គ្រោះមនុស្សមួយចំនួនបាន ប៉ុន្តែស្ត្រីម្នាក់ និងក្មេងប្រុសអាយុ ១២ ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់៕
ប្រែសម្រួលៈ ណៃ តុលា
