ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងប្រកាសស្វែង រកក្មេងស្រីតូចម្នាក់ ដែលបានឈរលក់ផ្កាឲ្យភ្ញៀវទេសចរ នៅរមណីយដ្ឋានមួយកន្លែង ។

ការប្រកាសស្វែង របស់សម្តេចតេជោនេះ បន្ទាប់ពីមានវិដេអូបង្ហោះ ក្នុងបណ្តាញសង្គមបង្ហាញ ពីក្មេងស្រីម្នាក់អាយុប្រមាណជា ៥ឆ្នាំឈរបោះដៃហៅឲ្យទិញផ្ការបស់ខ្លួន ។

ក្រោយឃើញវិដេអូនេះ នៅព្រឹកថ្ងៃ២៣ មេសាសនេះ សម្តេចតេជោបានពោរពាក្យយ៉ាងអន្លង់អន្លូចថា “ពិតជាគួរឲ្យអាណិត និងស្រឡាញ់ចៅណាស់ តែក៏ចង់ដឹងពីរឿង ចាត់ចែងរបស់ឪពុកម្តាយផងដែរ។ ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រី ដែលគួរឲ្យស្រឡាញ់នេះសូមមេត្តាជួយប្រាប់ផង” ៕
