ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៣ មេសា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបដិសណ្ឋារកិច្ច លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា។
សូមបញ្ជាក់ថា លោកស្រី នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទស្សនកិច្ចរបស់ លោកស្រី នាយករដ្ឋមន្ត្រីថៃ កើតមានឡើងស្របពេល ដែលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕








