ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងធ្វើការចរចាសន្តិភាព ជាមួយអង់គ្លេស បារាំង និងអាមេរិក នៅថ្ងៃស្អែកនេះ

AFP

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នៅថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ឲ្យដឹងថា “ថ្ងៃពុធនេះ អ្នកតំណាងរបស់យើង នឹងធ្វើការនៅទីក្រុងឡុងដ៍” ពោលគឺជាកិច្ចចរចាសន្ដិភាពអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាមួយប្រទេសរុស្ស៊ី។

លោកបានលើកឡើងថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅមុខ ក្នុងន័យស្ថាបនាតាមដែលអាចធ្វើទៅបាន ដូចដែលយើងធ្លាប់បានធ្វើកន្លងមក ដើម្បីសម្រេចបានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ បន្តដោយការបង្កើតសន្តិភាពពិតប្រាកដ និងយូរអង្វែង។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ត្រូវតែជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព។ នៅក្នុងនោះដែរ ក៏បានកត់សម្គាល់ផងដែរថារូបលោក និងលោក Starmer បានពិភាក្សាការងាររួមគ្នា នៅក្នុងទម្រង់សន្តិសុខអឺរ៉ុប ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top