ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត។
ប្រកាសនេះ កំណត់អំពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដំបូង ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និង ការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបែបបទ និងនីតិវិធីនៃការប្តឹងមិនសុខចិត្ត ក្នុងគោលបំណង ដើម្បីធានាដល់ការអនុវត្តសិទ្ធិកាតព្វកិច្ច និងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបាន កំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះរាល់ការងារពាក់ព័ន្ធនឹងការចុះបញ្ជី ការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរដំបូង ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើ មោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបែបបទ និងនីតិវិធីនៃការប្តឹងមិនសុខចិត្ត៕
