ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស និងបារាំង នឹងគាំទ្រ ចំពោះការធ្វើសម្បទានទឹកដីអ៊ុយក្រែន ដល់ក្រុងម៉ូស្គូ

RT News

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ចក្រភពអង់គ្លេស និង ប្រទេសបារាំង “បើកចំហចំពោះសេណារីយ៉ូមួយ” ដែលទីក្រុងកៀវនឹងប្រគល់ទឹកដីឱ្យរុស្ស៊ី ជាថ្នូរនឹងការធានា និងជំនួយផ្នែកសន្តិសុខពីលោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស បានលេចចេញជាអ្នកគាំទ្រនាំមុខគេនៃកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងគៀវប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីចេតនារបស់លោកក្នុងការដកពីសហរដ្ឋអាមេរិកពីវិបត្តិ។ ទីក្រុងវ៉ាស៊ីនតោនរំពឹងថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូអឺរ៉ុបរបស់ខ្លួន នឹងឆ្លើយតបក្នុងសប្តាហ៍នេះចំពោះបទឈប់បាញ់សម្របសម្រួលដែលបានស្នើឡើងមុនពេលបង្ហាញវាទៅទីក្រុងម៉ូស្គូ។

កាសែត Wall Street Journal បានសរសេរកាលពីថ្ងៃអង្គារថា មេដឹកនាំអឺរ៉ុបមានការប្រុងប្រយ័ត្នក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីមៀ និងការបង្កកអរិភាពនៅតាមជួរមុខបច្ចុប្បន្ន – គំនិតដែលត្រូវបានរាយការណ៍ដោយមន្ត្រីរដ្ឋបាល ត្រាំ នៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន ។ យោងតាមប្រភពរបស់កាសែតនេះ ចក្រភពអង់គ្លេស និងបារាំង នឹងចូលចិត្តកិច្ចព្រមព្រៀងដែលមិនមានការផ្លាស់ប្តូរទឹកដីជាផ្លូវការ “ដូចជាបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមកូរ៉េ”។

ប្រែសម្រួលៈ ណៃ តុលា

To Top