ថ្ងៃទី ២៥ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចជាតិ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី។

កិច្ចប្រជុំបានសម្គាល់ឃើញថា ពីដើមឆ្នាំនេះមក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូលបានបង្កើនការដឹកនាំដោយគ្រប់ជ្រុងជ្រោយចំពោះការងារសេដ្ឋកិច្ចជាតិ តំបន់និងក្រសួង-ស្ថាប័ននានារួមចិត្តរួមថ្លើមតស៊ូជម្នះឧបសគ្គសំខាន់ៗ , សេដ្ឋកិច្ចជាតិបានបង្ហាញនូវនិន្នាការរីកចម្រើនដ៏ល្អ ប្រសើរ ជំនឿចិត្តក្នុងសង្គមបានលើកកម្ពស់ជាបន្តបន្ទាប់។
គួរបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវ មត់ចត់ និងគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ចាត់ចែងឱ្យល្អទាំងការងារសេដ្ឋកិច្ចក្នុងស្រុកនិងការប្រកួតប្រជែងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើឆាកអន្តជាតិ ធ្វើឱ្យបានល្អនូវរាល់កិច្ចការសំខាន់របស់ខ្លួន បើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ថែមទៀត ខិតខំដើម្បីពង្រឹងទំនុកចិត្តចំពោះឱកាសការងារ ទំនុកចិត្តរបស់សហគ្រាស ទីផ្សារ និងការប៉ាន់ប្រមាណរបស់អន្តរជាតិ ពោលគឺ ឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅដែលមានប្រែប្រួលយ៉ាងខ្លាំង តាមយៈភាពប្រាកដប្រជានៃការអភិវឌ្ឍដោយគុណភាពខ្ពស់ ។
កិច្ចប្រជុំបានបញ្ជាក់ថា ត្រូវពន្លឿនការអនុវត្តគោលនយោបាយម៉ាក្រូដ៏កាន់តែវិជ្ជមាននិងប្រកបដោយប្រសិទ្ធភាព គាំទ្រការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា , ការពង្រីកការប្រើប្រាស់និងការលំនឹងទុនវិនិយោគពីបរទេសជាដើម។ ចាត់វិធានការច្រើនបែបយ៉ាង ដើម្បីជួយគាំទ្រសហគ្រាសដែលជួបនឹងភាពលំបាក។ ដោះស្រាយបញ្ហាលេចចេញថ្មីដោយមធ្យោបាយបើកទូលាយនិងកំណែទម្រង់ស៊ីជម្រៅ ។ ពន្លឿនការកសាងទីផ្សារជាតិបង្រួបបង្រួម ។ បន្តសហការជាមួយសមាគមន៍អន្តរជាតិ ដើម្បីគាំពារពហុភាគីនិយម និងប្រឆាំងនឹងទង្វើអនុត្តរភាពនិងឯកតោភាគី៕
