ព័ត៌មានអន្តរជាតិ

គ្មាន​ការ​ចរចា​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ រវាង​មហាអំណាចចិន និង​អាមេរិកនៅឡើយទេ

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មិនទាន់មានការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មណាមួយ រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា ការអះអាងណាមួយ អំពីវឌ្ឍនភាពនៅក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺគ្មានមូលដ្ឋាន និងខ្វះមូលដ្ឋានជាក់ស្តែង ។

អ្នក​នាំ​ពាក្យចិនលោក He Yadong បាន​ធ្វើ​ការ​កត់​សម្គាល់​ក្នុង​សន្និសីទ ​សារព័ត៌មាន​ជា​ប្រចាំ​ពេល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ជំហររបស់ចិន នៅតែរក្សាបាន នូវអាកប្បកិរិយាបើកចំហ ចំពោះការពិគ្រោះយោបល់ និងការសន្ទនា។  ទោះយ៉ាងណាក៏ដោយ ទម្រង់ នៃការពិគ្រោះយោបល់ និងការចរចាណាមួយត្រូវ តែធ្វើឡើងក្នុងលក្ខណៈស្មើភាពគ្នា ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក ។

លោកបានលើកឡើងថា “យើងជាជនជាតិចិន មិនមែនជាអ្នកបង្កបញ្ហាទេ ប៉ុន្តែយើងនឹងមិនព្រងើយ កន្តើយនៅពេលមានបញ្ហាកើតឡើងនោះទេ ។ ការបំភិតបំភ័យ ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ មិនមែនជាវិធីត្រឹមត្រូវ ក្នុងការទាក់ទង ជាមួយប្រទេសចិននោះទេ ។

លោកបានបន្ដថា សង្គ្រាមពាណិជ្ជកម្ម ត្រូវបានផ្តួចផ្តើមដោយឯកតោភាគី និងដោយចេតនា ដោយសហរដ្ឋអាមេរិក ដោយលោកបានបន្ថែមថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវការអនុវត្តខុសឆ្គងរបស់ខ្លួន បង្ហាញភាពស្មោះត្រង់ ប្រសិនបើខ្លួនចង់ជួបពិភាក្សា និងត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការសន្ទនា និងការពិគ្រោះយោបល់ ដោយស្មើភាពគ្នា ដើម្បីរួមគ្នាលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាព និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន -សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top