បរទេស៖ ថៃត្រូវកែប្រែបទប្បញ្ញត្តិនៃការនាំចូល និង គោលនយោបាយជំរុញការវិនិយោគ ដែលជាកត្តាជំរុញសំខាន់ សម្រាប់លំហូរមូលធន របស់ចិនចូលទៅក្នុងប្រទេស អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារពន្ធគយដ៏ច្រើន របស់សហរដ្ឋអាមេរិក គំរាមកំហែងដល់ការប៉ះពាល់ ដល់កំណើនដែលជំរុញការនាំចេញរបស់ប្រទេស។ នេះបើយោងតាមអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកថាក់ស៊ីន បានប្រាប់សិក្ខាសាលា ដែលរៀបចំដោយសភាពាណិជ្ជកម្ម អាមេរិក ក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនៃការយកពន្ធ 36% លើការដឹកជញ្ជូន ទៅកាន់សហរដ្ឋអាមេរិក គួរតែជា “ការដាស់តឿនដ៏ល្អ” សម្រាប់រដ្ឋាភិបាលដែលដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដើម្បីបង្ក្រាបក្រុមហ៊ុនផលិតបរទេស ដែលគេចចេញពីតម្រូវការមាតិកាក្នុងស្រុក។
លោកបានលើកឡើងពីឧស្សាហកម្ម រថយន្តអគ្គិសនីរបស់ប្រទេស ដែលបានទាក់ទាញការវិនិយោគ រាប់ពាន់លានដុល្លារពីក្រុមហ៊ុនផលិត រថយន្តចិនមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការលើកទឹកចិត្តរបស់រដ្ឋាភិបាល។
លោកថាក់ស៊ីនបាននិយាយទៀតថា “យើងមានឱនភាពដ៏ធំជាមួយប្រទេសចិន ហើយយើងមានអតិរេកកម្រិតមធ្យមជាមួយសហរដ្ឋអាមេរិក។ ប្រហែលជាមានអ្វីខុសនៅទីនេះ” ។ “ដូច្នេះយើងនឹងផ្លាស់ប្តូរគោល នយោបាយរបស់យើងដោយសារតែពន្ធគយ” នេះ៕
ប្រែសម្រួលៈ ណៃ តុលា
