ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន សារភាពថា បានធ្វើការងារដ៏កខ្វក់ សម្រាប់អឺរ៉ុប ជាច្រើនទសវត្សមកហើយ ដើម្បីគាំទ្រភេវរកម្ម

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានធ្វើការថ្លែង សំដៅទៅលោកខាងលិច និងជាពិសេស សហរដ្ឋអាមេរិក ចំពោះតួនាទីរបស់ខ្លួន ក្នុងភាពតានតឹង ផ្នែកសន្តិសុខនៅក្នុងតំបន់ ។
នៅពេលដែលត្រូវបានសួរ អំពីការគាំទ្ររបស់ប្រទេសប៉ាគីស្ថាន ចំពោះអំពើភេរវកម្មនៅក្នុងបទ សម្ភាសន៍ជាមួយ Sky News ចេញផ្សាយកាលពីថ្ងៃសុក្រ លោក Asif បានសារភាពថាទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើ ការងារដ៏កខ្វក់ សម្រាប់មហាអំណាចលោកខាងលិច អស់ជាច្រើនទសវត្សរ៍មកហើយ។

លោក Asif បានប្រាប់ទូរទស្សន៍អង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ថា ៖ យើងបានធ្វើការងារដ៏កខ្វក់នេះ សម្រាប់សហរដ្ឋអាមេរិកអស់ រយៈពេលប្រហែល៣ទសវត្សរ៍ មកហើយ អ្នកដឹងហើយថាក៏សម្រាប់លោកខាងលិច រួមទាំងចក្រភព អង់គ្លេសផងដែរ ។ លោក​បាន​បន្ថែម​ថា នេះ​ជា​កំហុស​មួយ ហើយ​ប៉ាគីស្ថាន​ បាន​រង​គ្រោះ​ចំពោះ​រឿង​នោះ ។

លោក Asif បានរំលឹកឡើងវិញទាំងអស់ នូវព្រឹត្តិការណ៍កាលពីអតីតកាលថា ៖ប្រសិនបើយើងមិនបានចូលរួមសង្រ្គាមប្រឆាំងនឹងសហភាពសូវៀត និងសង្រ្គាមបន្ទាប់ពីថ្ងៃទី ៩/១១ នោះ កំណត់ត្រាតាមដានរបស់ប្រទេសប៉ាគីស្ថាន នឹងមិនអាចចោទប្រកាន់បានដូចពេលនេះទេ។
សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី គឺសំដៅទៅលើសង្រ្គាមសូវៀត-អាហ្វហ្គានីស្ថាន ក្នុងអំឡុងពេល ដែលសហរដ្ឋអាមេរិក បានគាំទ្រពួកបះបោរប្រឆាំង កុម្មុយនិស្ត ដោយសម្ងាត់ និង សង្រ្គាមភេរវកម្ម ដែលគ្រានោះដឹកនាំដោយ សហរដ្ឋអាមេរិកដែលត្រូវ បានចាប់ផ្តើមដោយប្រធានាធិបតី នៅពេលនោះ George W. Bush បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១ និងដែលបានកំណត់គោលដៅ ទៅលើក្រុមតាលីបង់ និងអាល់កៃដាផង។

បន្ថែមពីនោះលោក Asif បានអះអាងថា លោកខាងលិចបានប្រើប្រាស់ក្រុមភេរវករ ជាឧបករណ៍ជាយូរយារណាស់មកហើយ ដោយបានកត់សម្គាល់ថា ឥឡូវនេះមនុស្សជាច្រើន ត្រូវបានគេដាក់ឈ្មោះថា ជាភេរវករត្រូវសុទ្ធតែធ្លាប់ត្រូវបានស្វាគមន៍ យ៉ាងហោចណាស់ម្តងនៅក្នុង ទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ស៊ុនលី

To Top