ព័ត៌មានអន្តរជាតិ

ថៃ ផ្អាកទិញនាវាមុជទឹក ២គ្រឿងពីចិន ដោយសារសេដ្ឋកិច្ច ធ្លាក់ចុះ

បរទេស៖ ដោយបង្ខំ ឱ្យធ្វើការកាត់បន្ថយ ថវិកាយោធាយ៉ាងច្រើន រដ្ឋាភិបាលទីក្រុងបាងកក របស់ថៃ កំពុងឈានទៅរកការ ផ្អាកកិច្ចព្រមព្រៀង សព្វាវុធមួយចំនួន រួមទាំងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ (RTN) ដែលរំពឹងថា នឹងទទួលបាននាវាមុជទឹក S26T ចំនួន ២ គ្រឿងបន្ថែមទៀត ពីទីក្រុងប៉េកាំង ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា RTN បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធថា សេវាកម្មនេះនឹងត្រូវបានគេរំពឹងថា នឹងលើកលែងការទិញ នៅក្នុងប៉ុន្មានខែខាងមុខនេះ ខណៈទីក្រុងបាងកកប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការឆ្លងរាតត្បាតថ្មី នៃជំងឺកូវីដ១៩។

ខណៈពេលដែលការបញ្ជាទិញយោធាមួយចំនួន ត្រូវបានគេរំពឹងថានឹងត្រូវលុបចោល ឬពន្យារពេល ស្របតាមការផ្លាស់ប្តូរមូលនិធិ រដ្ឋាភិបាលមកនោះ , RTN នឹងត្រូវធ្វើការពិចារណាឡើងវិញ នូវពេលវេលាកំណត់ សម្រាប់ការទិញ នាវាមុជទឹក S26T ចំនួន ២ គ្រឿងទៀត ដែលរួមមាននៅក្នុងកិច្ចព្រមព្រៀងចំនួន ១,១ ពាន់លានដុល្លាររបស់ខ្លួន ជាមួយប្រទេសចិនកាលពីឆ្នាំ ២០១៧ ។ នៅពេលនោះរដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងគ្នាថា ការបង់ប្រាក់លើ នាវាមុជទឹកទាំងបី អាចកើតឡើងជាសរុប ១៧ គ្រឿងក្នុងរយៈពេល ១១ ឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top