ភ្នំពេញ៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៩រូប នៅភូមិថ្មកែវ ឃុំត្រាំកក់ បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននិងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ ។
ពួកគាត់សូមគាំទ្រយ៉ាងពេញទំហឹងនូវការអភិវឌ្ឍ ដែលមានភាពរីកចម្រើន និងទំនាក់ទំនងការទូត ប្រកបដោយភាពឈ្លាសវៃនិងទទួលបានផ្លែផ្កាជាទីមោទនភាពរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ៕


