បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យ៉ាងហោចណាស់ មានមនុស្ស៩នាក់ បានបាត់បង់ជិវិត នៅពេល ដែលរថយន្តមួយគ្រឿង បានបើកឆ្លងកាត់ និងបុករះពិធីបុណ្យតាមដងផ្លូវ Lapu Lapu ក្នុងទីក្រុង Vancouver ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍។
អ្នកថ្មើរជើងមួយចំនួនទៀតបានរង របួសនៅក្នុងហេតុការណ៍នេះ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានអានថា អ្នកបើករថយន្តត្រូវបានសមត្ថកិច្ច ចាប់ខ្លួនរួចហើយផងដែរដោយ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យជាបុរសអាយុ៣០ឆ្នាំ ជាអ្នកនៅក្នុងរស់នៅទីក្រុង Vancouverផ្ទាល់តែម្តង។
របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា៖នៅពេលនេះ យើងមានទំនុកចិត្តថាឧប្បត្តិហេតុនេះមិនមែនជាអំពើភេរវកម្មទេ។ នៅក្នុងសន្និសីទសារព័ត៌មាន ដាច់ដោយឡែកមួយ ប៉ូលីសបាននិយាយថា អ្នកបើកបរ ត្រូវបានស្គាល់ ដោយភ្នាក់ងារអនុវត្ត ច្បាប់ នៅក្នុងកាលៈទេសៈជាក់លាក់ ។ ជនសង្ស័យត្រូវបានចាប់ខ្លួនដោយក្រុមភ្ញៀវ ដែលចូលរួមក្នុងពិធីបុណ្យនិងបានរក្សាគាត់ទុករហូតដល់មន្ត្រីបានមកដល់កន្លែងកើតហេតុ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Vancouver Sun បានរាយការណ៍ថា អ្នកបើកបានធ្វើការបញ្ជាក់ ប្រាប់ទៅកាន់អ្នកទស្សនា បន្ទាប់ពីមាន ការប៉ះទង្គិចគ្នាថាគាត់ ពិតជាមានការសុំទោស ខ្លាំងមែនទែន ចំពោះអ្វី ដែលបានកើតឡើង ។ យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះមានបញ្ហា សុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។
អភិបាលក្រុងលោក Ken Sim បាននិយាយ នៅលើបណ្តាញសង្គម X ថាគាត់ ពិតជាមានភាពតក់ស្លុត និងសោកសៅយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់ នៅក្នុងពិធីបុណ្យលើកនេះហើយ គាត់បានសរសេរថា ៖ យើងចូលរួមរំលែកទុក្ខជាមួយនឹងអ្នករងផលប៉ះពាល់ទាំងអស់ និងជាមួយសហគមន៍ ហ្វីលីពីនរបស់ទីក្រុង Vancouver ក្នុងអំឡុងពេលដ៏លំបាក នេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
