ភ្នំពេញ៖ ដូចការគ្រោងទុកក្រុមហ៊ុនរថយន្តអគ្គិសនី BYD មកពីប្រទេសចិន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកម្ពុជា ដែលមានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
ពិធីបើកការដ្ឋាន បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
