ខែមេសា ក៏ត្រូវជារដូវផ្ការីក មិត្តភាពកម្ពុជានិងចិនបានបើកទំព័រថ្មី។
ស្របពេលដែលកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំម្សាញ់ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញមកដល់រាជធានីភ្នំពេញ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីគ្រប់មជ្ឈដ្ឋានកម្ពុជា។ ទំនាក់ទំនងកម្ពុជានិងចិនក៏ឡើងដល់កម្រិតថ្មីគឺ «សហគមន៍រួមវាសនាគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ នេះជាលើកទីមួយដែលចិនដំឡើងទំនាក់ទំនងជាតិកម្រិត «គ្រប់រដូវកាល» ជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាសមិទ្ធផលសំខាន់ថ្មីនៃចំណងមិត្តភាពរវាងកម្ពុជានិងចិន។

លោក ស៊ី ជីនភីង តែងកោតសរសើរមិត្តភាពរវាងចិននិងកម្ពុជា៖
*«មិត្តភាពចិន-កម្ពុជាបានបង្ហាញពីចំណងមេត្រីភាពពិតប្រាកដរវាងប្រទេសនិងប្រទេស រវាងប្រជាជននិងប្រជាជនទៅកាន់សកលលោក ដែលនឹងក្លាយជារឿងរ៉ាវគំរូអំពីការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិដែលត្រូវបានផ្សព្វផ្សាយសរសើរតៗគ្នាមិនដាច់ពីមាត់រាប់ពាន់ឆ្នាំទៅមុខទៀត »។
*«ចិននិងកម្ពុជាបានបង្កើតគំរូមួយដែលប្រទេសធំនិងប្រទេសតូចគោរពស្មើភាព ស្មោះត្រង់ជឿជាក់គ្នា ផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ- ឈ្នះ។»
*«រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ប្រជាជនប្រទេសយើងទាំងពីរនៅតែរាប់អានគ្នាគាំទ្រគ្នា សម្រេចក្តីបំណងជាមួយគ្នា។»
*«ចិននិងកម្ពុជាសុទ្ធតែជាកម្លាំងសំខាន់នៃប្រទេសសកលខាងត្បូង ការគាំពារចំពោះគុណតម្លៃសន្តិភាព សាមគ្គីភាពនិងសហប្រតិបត្តិការគឺម៉ឺងម៉ាត់ដូចគ្នា។»
*«ការកសាងសហគមន៍វាសនារួមចិនកម្ពុជា ជាជម្រើសនៃប្រវត្តិសាស្ត្រ និងជាជម្រើសរបស់ប្រជាជន។»
សភាពការណ៍អន្តរជាតិនៅតែប្រែប្រួល ខណៈពេលដើមស្រូវនៅតាមច្រាំងទន្លេនៅក្រុងភ្នំពេញបក់រសាត់តាមខ្យល់ កំពង់ផែព្រះសីហនុបន្លឺសំឡេងម៉ាស៊ីនដំណើរការយ៉ាងមមាញឹក។ “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” ដែលតំណាងឱ្យទំនើបកម្មកសិកម្ម និង “ច្រករបៀងមច្ឆានិងអង្ករ ” ដែលជាសក្ខីភាពនៃសមត្ថភាពផលិតកម្មលើកឡើងរហូត ច្រករបៀងទាំងពីរនេះបាននិងកំពុងកសាងកាន់តែស៊ីជម្រៅ លើសពីនេះទៅទៀត កម្ពុជានិងចិនបានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ច្បាប់ ដោយគ្របដណ្តប់លើវិស័យជាច្រើនដូចជា ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត។ល។
ធ្វើការអភិវឌ្ឍតាមមធ្យោបាយច្រើនបែបយ៉ាង សមិទ្ធផលកាន់តែច្រើនឡើងៗ ព្រោះមានទស្សនវិស្ស័យច្បាស់លាស់ ៖«មនុស្សគ្រប់គ្នាមានជីវភាពរស់នៅកាន់តែល្អបវរ»៕
