ព័ត៌មានអន្តរជាតិ

រឿងរ៉ាវអំពី “គ្រាប់ផ្លែទទឹម”

ភូមិ Maona ស្ថិតនៅក្នុងទីក្រុង Wuzhishan ខេត្តHainan ភាគខាងត្បូងប្រទេសចិនធ្លាប់បានជួបនូវភាពក្រីក្រយ៉ាងខ្លាំង ដោយសារតែទីតាំងរបស់ភូមិនេះ ស្ថិតនៅភ្នំជ្រៅនិងការដឹកជញ្ជូនមិនងាយស្រួល។ ក្រោមការដឹកនាំរបស់គណៈកម្មការអ្នកភូមិ ភូមិMaonaបានរកឃើញ “កូនសោរមាស” សម្រាប់ជីវភាពធូរធារតាមរយៈ “ឧស្សាហកម្មតែ+ទេសចរណ៍”។ អ្នកភូមិជាង ៨០% បានរកការងារធ្វើនៅជិតផ្ទះ និងទទួលបានចំណូលពីទេសចរណ៍។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកលើធនធានព្រៃឈើត្រូពិច និងគុណសម្បត្តិ
វប្បធម៌ជនជាតិភាគតិច ភូមិMaona បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវ គម្រោងរួមបញ្ចូលឧស្សាហកម្មតែ+ទេសចរណ៍ ដោយបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ចាប់តាំងពីឆ្នាំ២០២២មក ភូមិMaonaបានទទួលភ្ញៀវទេសចរជាង ១៤ម៉ឺននាក់ ហើយប្រាក់ចំណូលជាទូទៅផ្នែកទេសចរណ៍ជាង ៧លានយាន់ប្រាក់ចិន វាបានទទួលកិត្តិយសជាបន្តបន្ទាប់ដូចជា “ភូមិទេសចរណ៍ជនបទសំខាន់ជាតិ”និង “ភូមិលំហែដ៏ស្រស់ស្អាតរបស់ប្រទេសចិន”។

ភ្ញៀវទេសចរណ៍មកពីទូទាំងប្រទេស និងមិត្តភក្តិជនជាតិខុសៗគ្នា បានជួបជុំគ្នានៅទីនេះ បង្កើនការយល់ដឹងតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងបកស្រាយយ៉ាងរស់រវើកនូវរូបភាពដ៏ល្អបវរ ដូចជា “ប្រជាជាតិចិនគឺជាគ្រួសារតែមួយ”និង “មិនអាចខ្វះក្រុមជនជាតិណាមួយក្នុងការលើកកម្ពស់ ទំនើបកម្មបែបចិននិងសម្រេចបាននូវវិបុលភាពរួម”៕

To Top