ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិក្ខាកាម មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចំនួន ២៥៦នាក់ ដែលកំពុងសិក្សានៅតាមបណ្តាសាលាភាគខាងត្បូង នៃប្រទេស វៀតណាម នៅមហាវិទ្យាល័យតម្រួតប្រជាជន ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង ២៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០០ដុល្លារផងដែរ៕







