បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតី ប្រទេសអ៊ុយក្រែន
បានច្រានចោលបទឈប់បាញ់ ៧២ម៉ោងនៃទិវាជ័យជំនះ ដែលប្រកាសដោយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅព្រឹកថ្ងៃចន្ទ ដោយដាក់ឈ្មោះវាថាជា ការប៉ុនប៉ង ឧបាយកលប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Zelensky បានទាមទារឱ្យមានបទ ឈប់បាញ់រយៈពេល៣០ថ្ងៃ ជាបន្ទាន់ជំនួសវិញ ដោយចោទប្រកាន់ទីក្រុងមូស្គូពី បដិសេធឥតឈប់ឈរ នូវអ្វីដែលគាត់បាននិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បី បង្កើតសន្តិភាព និងធានាសន្តិសុខ ដោយទីក្រុងគៀវ និងអ្នកគាំទ្ររបស់ខ្លួន។
លោក Zelenskyបានអះអាងថា ៖ មានការប៉ុនប៉ងមួយផ្សេងទៀតក្នុងឧបាយកល សម្រាប់ហេតុផលមួយ ចំនួនដែលមនុស្សគ្រប់គ្នា គួរតែរង់ចាំថ្ងៃទី៨ខែឧសភា ហើយមានតែបញ្ឈប់ការបាញ់ ប្រហារដើម្បីផ្តល់ឱ្យ លោកPutinនូវភាពស្ងៀមស្ងាត់ ក្នុងអំឡុងពេលក្បួនដង្ហែប៉ុណ្ណោះ។
លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តទៀតថា យើងផ្តល់តម្លៃដល់ជីវិតមនុស្ស មិនមែនក្បួនដង្ហែរនោះទេហើយអះអាង អ្វីដែលគាត់ចង់បាន គឺជាបទឈប់បាញ់ភ្លាមៗ ពេញលេញ និងគ្មានលក្ខខណ្ឌ។
គួរឲ្យដឹងដែរថាកាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសបទឈប់បាញ់រយៈពេល ៧២ ម៉ោង ចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ៧-៨ ឧសភា ដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ១០-១១ ឧសភា៕
ប្រែសម្រួល៖ស៊ុនលី
