ព័ត៌មានជាតិ

សម្តេចតេជោ ធ្វើដំណើរទៅវៀតណាម ចូលរួមខួបលើក ទី៥០ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិរបស់វៀតណាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ២៩ មេសានេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ របស់វៀតណាម ។

នាឱកាសនេះ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាអមដំណើរសម្តេចផងដែរ។

នាឱកាសចូលរួមពិធីរំលឹកខួបនេះសម្តេចតេជោ នឹងមានជំនួបពិភាក្សាការងារ ដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំ វៀតណាម រួមមាន ៖ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម , លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា វៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំបរទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ ៕

To Top