សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បានបោះឆ្នោតវេតូលើច្បាប់ កំណត់អំណាចរបស់លោកក្នុងការដាក់ឈ្មោះ ឬតែងតាំងចៅក្រមយុត្តិធម៌ដល់តុលាការ ធម្មនុញ្ញ។ ញត្តិទាមទារឱ្យសភាពិចារណាឡើងវិញ លើការកែសម្រួលច្បាប់តុលាការធម្មនុញ្ញ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោក Han ហើយនឹងត្រូវបញ្ជូន ទៅរដ្ឋសភាវិញ ដើម្បីធ្វើការបោះឆ្នោតឡើងវិញ។
លោក Han បានឲ្យដឹង ក្នុងអំឡុងកិច្ចប្រជុំថា៖ «ការស្នើវិសោធនកម្មនេះ ចែងក្នុងចំណុចសំខាន់ៗ ដែលទាក់ទងនឹងមូលដ្ឋាន នៃរចនាសម្ព័ន្ធអភិបាលកិច្ច ដែលបានផ្តល់ដោយរដ្ឋធម្មនុញ្ញ និងការបែងចែកអំណាច ហើយមានខ្លឹមសារ ផ្ទុយនឹងច្បាប់បច្ចុប្បន្ននៃរដ្ឋធម្មនុញ្ញ» នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
លោកបានបន្ថែមថា “មាត្រា ៧១ នៃរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង កំណត់អាណត្តិនាយករដ្ឋមន្ត្រី ឱ្យអនុវត្តអំណាចរបស់ប្រធានាធិបតី ដោយប្រូកស៊ីនៅពេល ដែលប្រធានាធិបតី មិនអាចបំពេញភារ កិច្ចរបស់លោក ហើយមិនដាក់កម្រិតដាច់ ដោយឡែកពីគ្នាលើវិសាលភាព នៃភារកិច្ចរបស់ប្រធានាធិបតីស្តីទី” ។ កូរ៉េខាងត្បូងបច្ចុប្បន្ន គ្មានមេដឹកនាំជាប់ឆ្នោតទេ បន្ទាប់ពីការចោទប្រកាន់កាលពីថ្ងៃទី៤ ខែមេសា លើអតីតប្រធានាធិបតី Yoon Suk Yeol៕
ប្រែសម្រួល ឈូក បូរ៉ា
