ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ភ្នំពេញកោះហៅលោក រ៉ុង ឈុន ទៅជំនុំជម្រះនាថ្ងៃ១២ ឧសភា

ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅជនជាប់ចោទ រ៉ុង ឈុន ឲ្យចូលសវនាការ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីជំនុំជម្រះពីបទ៖ សុំផ្តល់នីតិសម្បទា ។

នេះជាដីកាថ្មីមួយទៀតហើយរបស់លោក រ៉ុង ឈុន បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ។

លោករ៉ុង ឈុន កាលពីថ្ងៃ២៤ មេសា ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកា លក់ដោយបង្ខំដោយផ្ទាល់និងរឹបអូសចំពោះអចលនវត្ថុ(ដី)មួយកន្លែងមានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់លោកផ្ទាល់៕

To Top